ក្រសសួងសុខាភិបាលបញ្ជាក់ថា សុខភាពអ្នកដំណើរតាមនាវា Wessterdam ដែលបានត្រលប់ពីកម្ពុជាទៅមាតុប្រទេសវិញគ្មាននរណាម្នាក់មានជំងឺកូវីដ-១៩នោះឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាលនៅថ្ងៃ២៨កុម្ភៈនេះ បានឲ្យដឹងថា អ្នកដំណើរ និងអ្នកបម្រើការនាវាខ្នាតធំ Westerdam បានចាកចេញពីប្រទេសកម្ពុជា ត្រលប់ទៅកាន់មាតុប្រទេសជួបជុំគ្រួសារ ប្រកបការងារប្រចាំថ្ងៃរបសើគឺរៀងៗខ្លួន គឺមានរយៈពេល១៤ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃ១៤កុម្ភៈដល់ថ្ងៃ២៨កុម្ភៈឆ្នាំ២០២០នេះ។

ក្រសសួងសុខាភិបាលបានបញ្ជា់ថា រហូតមកដល់ថ្ងៃ២៨កុម្ភៈ គ្មានប្រទេសណាមួយរាយការណ៍ពីការរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 លើអ្នកដំណើរ និងអ្នកបម្រើការលើនាវាខ្នាតធំ វេស្ទឺដាមនោះឡើយ។ ជាមួយគ្នានោះ រហូតដល់ពេលនេះ ពុំមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩នោះដែរ។

ប៉ុន្តែទើជាយ៉ាណា ដើម្បីបន្តការពារទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានរំលឹក និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមទាំងអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ ឬត្រលប់មកពីក្រៅប្រទេស ជាពិសេសតំបន់ដែលកំពុងកើតមានជំងឺកូវីដ១៩ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner