លោក ដូណាល់ ត្រាំ និយាយថា លោកមានសុទិន្ឋិនិយមថា វីរុស COVID-19 នឹងអាចទប់ស្កាត់ និងរលាយនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងពិធីរំលឹកប្រវត្តិសាស្រ្ដអាម៉េរិក-អាហ្វ្រិចនៅសេតវិមាន នៅថ្ងៃទី២៧ ខែកុម្ភៈថា លោកមានសុទិន្ឋិនិយមថា វីរុស COVID-19 នឹងអាចទប់ស្កាត់ និងរលាយនៅសហរដ្ឋអាម៉េរិក បើទោះបីជាលោកទើបប្រកាសថ្មីៗថា ជំងឺរលាកសួតដ៏កាចសាហាវនេះ អាចនឹងរីករាលដាលខ្លាំងនៅក្នុងស្រុក ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធា នាធិបតីអាម៉េរិករូបនេះបានប្រកាសតែងតាំងអនុប្រធានាធិបតីរបស់លោក គឺលោក ម៉ៃ ផែន ជាអ្នកទទួលបន្ទុកតាមដានការរីករាលដាលនៃវីរុស COVID-19 តាមរយៈការធ្វើការងារជាមួយសាស្រ្តាចារ្យ និងក្រុមវេជ្ជបណ្ឌិត ក៏ដូចជាអ្នកដទៃទៀត ដើម្បីបំពេញការងាររួមគ្នាដ៏អស្ចារ្យ រួចធ្វើសេចក្តីរាយការណ៍មកកាន់លោកផ្ទាល់ ។

សូមបញ្ជាក់ថា មន្រ្តីសុខាភិបាលសាធារណៈអាម៉េរិកបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ជាលើកដំបូងនៅក្នុងខ្លួនមនុស្សម្នាក់ ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសចិន និង តំបន់រងគ្រោះដោយសារជំងឺរលាកសួតនេះ ក៏ដូចជាមានទំនាក់ទំនងជាមនុស្សឆ្លងវីរុសនេះនោះឡើយ ។ ហើយបើគិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ទៅ៦០ករណីហើយ ៕


