អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលាក្រុមប្រឹក្សាបច្ចេកទេសលើកទី២ ដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំមានការចូលរួមពីតំណាងក្រសួង ស្ថាបន ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើការងារមេរោគអេដស៍និងជំងឺអេដស៍។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីបង្ហាញពីរបាយណ៍វឌ្ឍនភាព សមិទ្ធផលនិង
ទិសដៅបន្តក្នុងការឆ្លើយតបទៅនឹងការរីរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំង
ពិភាក្សាសម្របសម្រួលការងារបច្ចេកទេសតាមរបៀបវារៈដូចជា ៖
– មតិស្វាគមន៍ និងគោលបំណងនៃសិក្ខាសាលា។
– បទអន្តរាគមន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រុមប្រឈមខ្ពស់។
– ការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់ប្រជាជនទូទៅ និងក្រុមប្រឈម។
– ទិន្ន័យសង្ខេបឆ្នាំ២០១៨ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

បន្ទាប់ពីឯកឧត្តម ស៊ន ពិសិដ្ឋ ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើការបទបង្ហាញស្តីពីការរីករាលដាលជំងឺអដស៍រួចមក។ ឯកឧត្តម ឈឹម ឃិនដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើក ឡើងថាដោយសារការចម្លងមេរោគអេដស៍មានលក្ខណៈស្មុគស្មាញស្ងាត់ស្ងៀម
តាមរយៈទំនាក់ទំនងផ្លូវភេទនិងបន្តពូជជាពិសេសឥរិយាបទនៃការមានទំនាក់ទំនងផ្លូវភេទ មានការអៀនខ្មាស់ធ្វើអោយអ្នកដែលបានឆ្លងមួយចំនួនព្យាយាមលាក់លៀមអត្តសញាណ។

បើទោះបីជាភាគច្រើនបំផុតនៃអ្នក
បានឆ្លងមេរោគអេដស៍បានធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ និងទទូលបានការផ្តល់សេវាថែទាំព្យាបាលហើយក្តីក៏នៅមានករណីមួយចំនួនមិនទាន់បានបញ្ជូលទៅក្នុងប្រព័ន្ធកត់ត្រាទិន្នន័យ នៅឡើយ។ដែលជាហេតុតម្រូវអោយកិច្ចប្រជុំពិភាក្សាឯកភាពលើកំណត់ហេតុបន្ទុក នៃការឆ្លងមេរោគអេដស៍តាមរយះប៉ាន់ប្រមាណទិន្នន័យ
សមស្របតាមពេលវេលាការប្រែប្រួលនៃឥរិយាបទ នៃការប្រព្រឹត្តនិងមានទំនាក់ទំងផ្លូវភេទ។

ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសបានថ្លែងអំណរគុណដល់ សមាជិកសមាជិកាក្រុមប្រឹក្សាបច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល ពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍ និងសូមបន្តសមសម្រួលកិច្ចការដែលនៅសេសសល់
មិនទាន់បញ្ចប់។ ឯកឧត្តម អនុប្រធានបានស្នើសុំ សមាជិកក្រុមបច្ចេកទេសជំរុញលទ្ធភាពកំណត់  និងដាក់បញ្ជូលបទអន្តរាគមន៍
សកម្មភាពឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការប្រតិបត្តិរបស់
ក្រសួងនិងស្ថាបន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner