ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ (វីដេអូ)

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅក្នុងតំបន់ការពារទេសភាពប្រាសាទបន្ទាយឆ្មារ ដែលមានផ្ទៃដី ៨១ ២០០ ហិកតា។
កាលបើគេធ្វើដំណើរចូលទៅដល់បរិវេណប្រាសាទនេះ ទោះឃើញមានសភាពទ្រុឌទ្រោមបន្តិចក្តី ប៉ុន្តែបរិវេណនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនិងដើមឈើធំៗ ព័ទ្ធជុំវិញជាច្រើន ដែលផ្តល់ភាពត្រជាក់ និងជាទីទាក់ទាញអ្នកទសនាចូលកម្សាន្ត។ប្រាសាទបន្ទាយឆ្មារកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។
ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទកុមារ និងមេទ័ពទាំងបួន ដែលមានងារជា «អ្នកសញ្ជត» របស់ព្រះអង្គដែលបានពលីជីវិក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាមនាពេលនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner