នាយករដ្ឋមន្ត្រីថៃត្រូវបានតុលាការបង្គាប់ឲ្យដកបំរាមលើប្រព័ន្ធផ្សព្វផ្សាយ ជាបន្ទាន់
អត្ថបទដោយ៖
លន់ សារ៉ាត
តុលាការស៊ីវិល នាថ្ងៃសុក្រទី៦ សីហា ២០២១នេះបានបញ្ជាឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លើកលែងការរឹតបន្តឹងទាំងអស់ លើបំរាមចំពោះប្រព័ន្ធផ្សព្វផ្សាយធ្វើព័ត៌មានដែលប្រហែលជាញុះញង់ឱ្យមានការភ័យខ្លាចជាសាធារណៈឬប៉ះពាល់ដល់ស្ថិរភាពជាតិ។
វិធានការរឹតបន្តឹងនេះត្រូវបានដាក់ចេញ ដោយយោងតាមច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយបានមានសពុលភាពកាលពីថ្ងៃទី៣០ កក្កដា។
ក្រុមបណ្តាញអ្នកសារព័ត៌មានបានដាក់ញត្តិប្តឹងទៅតុលាការ ប្រឆាំងនឹងវិធានការនេះ កាលពីថ្ងៃទី២ សីហា មុនពេលមានការឆ្លើយតបពីតុលាការនាពេលនេះ៕ ប្រភពពី The Nation
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ