នៅខែមិថុនា ឆ្នាំ២០២១ ការលក់រថយន្តរបស់ចិនធ្លាក់ចុះ៥,១ភាគរយ ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល (មានវីដេអូ)

ចិន៖ យោងតាមទិន្នន័យរបស់សមាគមអ្នកផលិតរថយន្តចិនបានបង្ហាញថា ការលក់រាយនៃរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៥,១ភាគរយពីមួយឆ្នាំទៅមួយ ស្មើនឹងចំនួនប្រមាណ១,៥៨លានគ្រឿងនៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ។

ការលក់រថយន្តថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិនកាលពីខែមុន ដោយសារកង្វះ ខាតឧបករណ៍អេឡិចត្រូនិកសកល បានធ្វើឱ្យរាំងស្ទះការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត ។ បើតាមសមាគមអ្នកផលិតរថយន្តចិន រថយន្តចំនួន២.០១លានគ្រឿងត្រូវបានលក់នៅក្នុងខែមិថុនា ដែលចំនួននេះបានធ្លាក់ចុះ១២.៤ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។ នេះជាការធ្លាក់ចុះរយៈពេល០២ខែជាប់គ្នា ខណៈដែលការលក់បានធ្លាក់ចុះ៣.១ភាគរយនៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ។

ការលក់រថយន្តដឹកអ្នកដំណើរថ្មីបានធ្លាក់ចុះ១១.១ភាគរយ ដោយសារតែកង្វះខាតបន្ទះឈីប ចំណែកការលក់រថយន្តដឹកទំនិញ និងរថយន្តពាណិជ្ជកម្មផ្សេងទៀតបានធ្លាក់ចុះ១៦.៨ភាគរយ ។ ទោះជាយ៉ាងណា មន្រ្តីឧស្សាហកម្មចិនរំពឹងថា ការលក់នឹងមានភាពប្រសើរឡើងនៅចុងឆ្នាំនេះ នៅពេលសេដ្ឋកិច្ចងើបឡើង ប៉ុន្តែពួកគេកំពុងឃ្លាំមើលយ៉ាងដិតដល់ពីផលប៉ះពាល់នៃកង្វះខាតបន្ទះឈីប និងការកើនឡើងតម្លៃវត្ថុធាតុដើម ៕ ប្រភព៖ CGTN និង CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner