អតីតអនុប្រធានាធិបតីអាមេរិកព្រមានថា ចិនកំពុងបង្កការគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ (មានវីដេអូ)

អាមេរិក៖ អតីតអនុប្រធានាធិបតីអាមេរិកលោក មៃក៍ ភែន ព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជាអាណាចក្របិសាច “evil empire” និងបង្កការគំរាមកំហែងដ៏ធំបំផុតដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ ។

ថ្លែងនៅក្នុងវេទិកាមូលនិធិបេតិកភណ្ឌ “Heritage Foundation” លោក មៃក៍ ភែន បានធ្វើការជំរុញអោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រឈមមុខជាមួយប្រទេសចិនកាន់តែខ្លាំងជាងមុនលើបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាប្រភពដើមនៃវីរុសកូរ៉ូណា និងអាណានិគមបែបថ្មីរបស់មហាយក្សនៅអាស៊ីមួយនេះជាដើម ។

អតីតប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានជំរុញអោយរដ្ឋបាលលោក បៃដិន គួរតែផ្តាច់សេដ្ឋកិច្ចសហរដ្ឋអាមេរិកពីចិន ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ដោយពិចារណាពីសារៈសំខាន់ផ្នែកសន្តិសុខជាតិ ការពង្រឹងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ កាត់បន្ថយការនាំចូលពីចិន និងទាមទារអោយព្រឹត្តិការណ៍កីឡាំអូឡាំពិករដូវរងាឆ្នាំ២០២២ ត្រូវផ្លាស់ចេញពីទីក្រុងប៉េកាំង លើកលែងតែចិនផ្តល់នូវទិន្នន័យប្រភពដើមនៃវីរុសកូវីដ១៩ពេញលេញ ជាពិសេសទប់ស្កាត់ចិនលើការកសាងមូលដ្ឋានយោធានៅក្នុងតំបន់មួយចំនួន ដើម្បីកម្រិតដែនអាណានិគមបែបថ្មីរបស់ចិន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner