អស្ចារ្យ! រថយន្តក្រុងអគ្គិសនីបើកបរលើដងផ្លូវដោយស្វ័យប្រវត្តិ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅចក្រភពអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ រថយន្ត​ក្រុង​សាធារណៈ​អាច​ដំណើរការ​លើ​ដង​ផ្លូវ​ដោយ​បើក​ស្វ័យ ប្រវត្តិ​ ​ទើបនឹង​ប្រកាស​ដាក់​អោយ​ប្រើប្រាស់ជាផ្លូវការ​នៅ​ចក្រភពអង់គ្លេស ។ គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិនេះ បានធ្វើតេស្តច្រើនជាង០៥ឆ្នាំមកហើយ ទើបនឹងលេចចេញជារូបរាងផ្លូវការ ។ ទោះជាយ៉ាងណា វាមិនទាន់ពេញលេញ១០០ភាគរយនៅឡើយទេ ព្រោះនៅត្រូវការធ្វើតេស្តបន្ថែមទៀត ។

​រថយន្តក្រុង​ដែលមានរូបរាងដូចមនុស្សយន្តនេះ​ អាច​ដឹក​មនុស្សបាន១០នាក់ ​។ វា​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​កម្លាំង​រត់បាន​ល្បឿន​លឿនបំផុត៣២គីឡូ ម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត១៦០គីឡូម៉ែត្រ ។បច្ចុប្បន្ន​ Aurrigo ​ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ផលិត​បច្ចេកវិទ្យា​យានយន្ត​ស្វ័យប្រវត្តិ ​បាន​ដាក់​ឲ្យ​វា​រត់​នៅ​ផ្លូវ​បី​ខ្សែ​ ​និង​នៅ​ជុំវិញ​បរិវេណសាកលវិទ្យាល័យ​ Cambridge សម្រាប់​បម្រើ​ការ​ជូន​សាធារណជន​ និងនិស្សិត២៤ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ហើយក៏ដឹកបានមនុស្សច្រើនជាង១០០នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២១ ។

គួរកត់សម្គាល់ថា រថយន្តក្រុងអគ្គិសនីនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាចំនួន០៣សហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុន​ទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យ Cambridge ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner