គុយបា៖ ពន្ធគយលើ ម្ហូបអាហារ និងឪសថត្រូវបានគេលើកលែងបន្ទាប់ពីមានចលាចល

ប្រទេស​គុយបា​ បាន​ដកពន្ធ​លើ​ការ​នាំ​ចូល​ជា​បណ្តោះ​អាសន្ន​ លើ​ស្បៀង​អាហារ​ ថ្នាំពេទ្យ​និងរបស់​ចាំបាច់​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​មាន​ ភាព​ចលាចល​ពេញទីក្រុង​ធំៗ​នាពេលថ្មីៗ​នេះ។​

នៅ​ថ្ងៃច័ន្ទ​ ក្រោយ​នេះ​ នឹង​មិនមាន​ការ​កំណត់​តម្លៃ ពន្ធ​លើ​ទំនិញ​ ដូច​រៀបរាប់​ខាងលើ​ ដែល​នាំចូល​តាម​អ្នកធ្វើ​ដំណើរ​រហូត​ដល់ចុងឆ្នាំនេះ។

គួរឲ្យដឹងដែរថា មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ តាម​ដងផ្លូវ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រឆាំង​នឹង​កង្វះខាត​ ស្បៀង​អាហារ​និង​ថ្នាំពេទ្យ​ ព្រមទាំងដើម្បី​ទប់ស្កាត់​ ការឡើង​ថ្លៃ​និង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​ ចំណាត់ការ​កូវីដ១៩។ បាតុកម្មនោះ​គឹ​ចង់​ទាមទារ​ឲ្យ​មាន​អ្នកដំណើរមក​ពី​ខាងក្រៅអាច​ចូលមក​ប្រទេស​កុយបា​ហើយនាំចូល​សម្ភារចាំបាច់ ឬស្បៀង​ដោយមិនចាំបាច់បង់ពន្ធ។  មនុស្ស​រាប់​សិប​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ ពី​មាន​ភាព​ចលាចល​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃអាទិត្យ។​ អាជ្ញាធរ​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃអង្គារ​ថា​មាន​បុរស​ម្នាក់​បាន​ស្លាប់​។

មនុស្ស​ជាច្រើន​ បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​បណ្តាញ​សង្គម​។ ការ​បង្ហោះ​នៅលើ​បណ្តាញសង្គម​បាន​បង្ហាញ​ថា​ ប្រជាជន​បាន​ក្រឡាប់​រថយន្ត​ប៉ូលីស​ ដែល​បង្ក​ការ​កកស្ទះ​និង​ភាព ឥត​សណ្តាប់ធ្នាប់។  គួរ​បញ្ជាក់ផងដែររ ថា​បាតុកម្ម​ ដែល​គ្មាន​ការអនុញ្ញាត​គឺ​ ខុសច្បាប់​នៅក្នុងប្រទេស​ហើយ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​គឺ​ កម្រ​ណាស់។​

លោក​នាយករដ្ឋ​មន្រ្តី​ Manuel Marrero Cruz ​បាន​ប្រកាស​ពី​ការផ្លាស់ប្តូរ​ លើ​ការបង់ពន្ធ ​នេះ​កាល​ពី​ថ្ងៃពុធ​នៅឯកិច្ច​ប្រជុំ​មួយ​ ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​។

បច្ចុប្បន្ន​អ្នក​ធ្វើ​ដំណើរ​ ទៅ​គុយបា​ អាចនាំថ្នាំ​សង្កូវ​ចូល​បាន​រហូត​ដល់​ទៅ ​១០​ គីឡូ​ក្រាម​ចូលក្នុង​ប្រទេស​ដោយ​មិន​បាច់​បង់​ពន្ធ​។ ទោះ​យ៉ាងណា​ ក៏ដោយ​ក៏​ពួកគេ​ត្រូវ​ បង់​ពន្ធគយ​លើ​បរិមាណ​អាហារ​ក្រោម​ការ​កំណត់ជាក់លាក់​ដដែល។

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner