ក្រសួងការងារជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៣ ជូន កម្មករសរុបចំនួន៣១៨០នាក់
អត្ថបទដោយ៖
Kien Sereyvuth
រាជធានីភ្នំពេញ៖នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៣ ជូន កម្មករនិយោជិតសរុបមានចំនួន៣១៨០នាក់នៅរោងចក្រ សហគ្រាស ចំនួន ៣២។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់បន្ថែមថា ក្នុងចំណោមកម្មករនិយោជិតដែលបានទទួលបើកផ្តល់ប្រាក់ឧបត្ថម្ភនេះគឺស្ថិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕

