រថយន្ត ស៊េរី ទំនេីប មួយគ្រឿង បុករះរថយន្តនិងម៉ូតូ ជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ស៊េរី ទំនើប ម៉ាកលុចស៊ីស RC 200t មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនបុករះរថយន្តនិងម៉ូតូ ជាច្រើនគ្រឿង បណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបុរសម្នាក់ទៀតរងបួសស្រាលបែកក្បាល។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៣ កែងនិងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹកក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្ត ម៉ាកលុចស៊ីស RC 200t មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-6465 បេីកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងបឹងកក់ តាមបណ្តោយផ្លូវលេខ២៨៣ កែងផ្លូវលេខ៥២៨ ក្នុងល្បឿនយ៉ាងលឿ នរ៉េចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករះរុឺម៉កលក់ភេសជ្ជៈជាមួយម៉ូតូ ធូដេមួយគ្រឿង ដែលឈប់អង្គុយនៅលើម៉ូតូទិញភេសជ្ជៈនៅលើផ្លូវពេញទំហឹងខ្ទាតទៅក្រោមរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-4257 ចតនៅលើចិញ្ចើមផ្លូវក្បែរនោះ បណ្តាលឱ្យបុរសម្នាក់រងរបួសស្រាលបែកក្បាល ហេីយរថយន្តបង្ក ក៏បន្តបេីករត់គេចខ្លួនរហូតដល់ត្រង់ចំណុចស្តុបរតនៈស្រីម៉ៅ ក៏បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿង ទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4226 បណ្តាលឱ្យស្រីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជេីងខាងស្តាំ រួចរថយន្តបង្ក ក៏បានបន្តបេីករត់គេចខ្លួនទៅមុខថែមទៀត រហូតមកដល់ត្រង់ចំណុចខាងមុខផ្សារ TK បានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងគម្របលូទៅមុខលែងរួច។ ហេីយភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបេីកទ្វារថយន្តចុះរត់គេចខ្លួនចូលទៅក្នុងផ្សារបាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះមួយគ្រឿង រួមទាំងម៉ូតូចំនួន៣គ្រឿងទៀតយកទៅរក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក ឯ តៃកុងរថយន្តបង្ក សមត្ថកិច្ចកំពុងសហការជាមួយសន្តិសុខផ្សារ TK ដេីម្បីឃាត់ខ្លួនយកមកដាក់ទោសតាមផ្លូវច្បាប់ផងដែរ៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner