ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦៣នាក់ ស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣នាក់ និងស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះត្រូវបានរកឃើញឆ្លងលើពលរដ្ឋនៅ ក្នុងក្រុងកំពង់ឆ្នាំងចំនួន ២៩នាក់, ស្រុកកំពង់ត្រឡាច ៧នាក់, ស្រុកកំពង់លែង ២នាក់, ស្រុកទឹកផុស ៤នាក់, ស្រុកបរិបូណ៌ ៧នាក់, ស្រុករលាប្អៀរ ៨នាក់ និងស្រុកសាមគ្គី ៦នាក់ ។ ចំណែកអ្នកស្លាប់ថ្មី នាក់ទៀតនោះវិញ គឺជាស្ត្រីវ័យចំណាស់ អាយុ ៦២ឆ្នាំ នៅស្រុក រលាប្អៀរ និងអាយុ ៦៧ឆ្នាំ នៅក្រុងកំពង់ឆ្នាំង ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៣១៣នាក់ ក្នុងចំណោមនោះ អ្នកកំពុងទទួលការព្យា បាលចំនួន ៥៧៦នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ២២នាក់៕