យុវជនម្នាក់បានជិះម៉ូតូយ៉ាងលឿន វាក់នឹងរថយន្ត មួយគ្រឿងចាប់ហ្វាំងមុខបោកដួលរងរបួសធ្ងន់
ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូម៉ាក ឌូក តាមបណ្ដោយផ្លូវ ១៩៨៦យ៉ាងលឿនក៏វាក់ជាមួយនឹងរថយន្តនៅខាងមុខក៏ចាប់ហ្វាំងបោកដួលបណ្ដាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ទុយ ឈុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅផ្ទះលេខ០២៧ ភូមិជ្រៃឃ្មុំឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ឌូក ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1FL.4452។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ យុវជនម្នាក់បើកម៉ូតូឌូកយ៉ាងលឿនតាមបណ្ដោយផ្លូវ ១៩៨៦ទិសដៅពីលិចមកកើត បើកយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បានវាក់ជាមួយនឹងរថយន្តដែលនៅខាងមុខក៏ចាប់ហ្វាំង បោកដួលបណ្ដាលឱ្យ រងរបួសធ្ងន់ ភ្លាមៗក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតផងដែរ។

សមត្ថកិច្ចឆែកនៅក្នុងហោប៉ៅជនរងគ្រោះក៏ឃើញមានកាបូបលុយ មានលុយចំនួន ២០០ដុល្លារ និងលុយខ្មែរជាង 20 ម៉ឺនរៀល ព្រមទាំង ទូរស័ព្ទមួយគ្រឿងទៀតបានយកទៅរក្សាទុក រងចាំប្រគល់ជូនឱ្យជនរងគ្រោះនៅពេលដែលជាសះស្បើយ។និងមានខ្សែរដៃជាប់នឹងកដៃដែលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរចំនួនមួយខ្សែរ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំម្ចាស់ចូលខ្លួន យកឯកសារមកផ្ទៀងផ្ទាត់មកយកម៉ូតូទៅវិញ នៅពេលក្រោយ៕






