ខេត្តស្វាយរៀង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើន១៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។  

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ៦៧នាក់នោះ រួមមាន១៨នាក់ជាកម្មកររោងចក្រ, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងអ្នកឆ្លង៣៣ នាក់ទៀត គឺជាពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនក្នុងខេត្ត។ ចំណែកអ្នកស្លាប់ទាំង២នាក់ថ្ងៃនេះ  គឺរួមមានស្ត្រី អាយុ៨០ឆ្នាំនៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកស្វាយជ្រំ។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៣ពាន់៦១៣នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៦០៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner