សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានត្រូវបានបញ្ចប់ក្រោយពីពីដំណើរការរយះពេល២ថ្ងៃ
ភ្នំពេញ ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៧កុម្ភះក្រោមពីដំណើរការអស់រយះពេល២ ថ្ងៃ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ រក្សាការពារសន្តិសុខ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណះបានល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចសង្គម បានទទួលរងឥទ្ធិពល អវិជ្ជមានខ្លះៗពីសភាពការណ៏សកល និងក្នុងតំបន់ដែលមានការវិវឌ្ឍន៏កាន់តែស្មុកស្មាញដោយសារការប្រកួតប្រជែងដណ្តើមប្រៀបលើភូមិសាស្ត្រនយោបាយ
សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិជ្ជា បញ្ហាគ្រឿងញៀន ការហូចូលយ៉ាងកំ ហុកនូវវត្តមានជនបរទេស និងថ្មីៗនេះមានព្យួរEBA 20%របស់សហភាពអឺរ៉ុប និងការផ្ទុះឡើងនូវវិរ៉ុសCovid . 19នៅប្រទេសចិនកាលពីចុងខែធ្នូ ដែលនាំឲ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមយ៉ាងណាក្តី។

លោកអភិបាលបន្តថា៖គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាទប់ស្កាត់ បំផ្លាញឲ្យប រាជ័យទាំង ស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់លើពួកប្រឆាំងជ្រុលនិយមដែលព្យាយាមធ្វើសកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម ហើយកំពុងបន្ត ខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យិកាន់តែសកម្មខ្លាំងក្លាថែមទៀតក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិឈរលើគោលការណ៏រដ្ឋបាលឯកភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពផ្តល់ការអភិវឌ្ឍន៏ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។

សម្តេចក្រឡាហោមស ខេង បានលើកឡើងថា៖មកដល់ពេលនេះ អ្នកដែលមានបំណងធ្វើសកម្មភាពបែបបដិវត្តពណ៌ មិនទាន់បោះបង់ចោលនៅឡើយទេ។សំរាប់យើងមិនត្រូវភ្លេចខ្លួន ព្រោះថាសកម្មភាពបដិវត្តពណ៌នេះ គេតែងតែធ្វើអាជីវ កម្មលើចំណុចខ្សោយរបស់យើង។សម្តេចក្រឡាហោម បានស្នើដល់រដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយនូវកង្វល់ សំណើរ សំណូមពរនិងជំលោះនានាតាំងពីតូច កុំចាំដល់ធំព្រោះនៅពេលធំគេយកធ្វើជាលេស។

ក្រុមប្រឆាំងតែងយកបញ្ហានេះពង្រីកឲ្យធំដើម្បីវាយប្រហាររាជរដ្ឋាភិបាល។ពាក់ពន្ធ័បញ្ហាគ្រឿងញៀន សម្តេចក្រឡាហោមស ខេង បានគូសបញ្ជាក់ថា៖ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរិបអូសគ្រឿងញៀនបានជាង១តោនខណៈកន្លែងធំៗត្រូវបានបង្ក្រាប ឯកន្លែងតូចគឺនៅសេសសល់ដែលត្រូវទប់ស្កាត់កុំឲ្យិរីកធំ។ ត្រូវបន្តបំផ្លាញការលួចលាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទីតាំងតូច ឬការរៀបចំកន្លែងផលិត កន្លែងស្តុកជាដើម។សម្តេចក៏បានអំពាវនាវដល់ស្ថាប័នតុលាការដើម្បីជំរុញការបើកសវនាការអ្នករកស៊ីជួញដូរគ្រឿងញៀន និងអ្នកពាក់ពន្ធ័ទាំងឡាយ ឲ្យិសមស្របទាន់ពេលវេលា និងយុត្តិធម៏ បើមិនដូច្នេះទេធ្វើឲ្យិប៉ះពាល់ដល់ជំនឿ របស់ប្រជាពលរដ្ឋ។នាឧិកាសនោះសម្តេចក្រឡាហោមស ខេង ក៏បានបំពាក់មេដាយ និងគ្រឿងឥស្សរយៈយសដល់មន្ត្រីដែលមានស្នាដៃក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញផងដែរ៕








