កីឡាករ និង កីឡាការិនី មកពីខណ្ឌដង្កោ ជាប់ជាជើងឯក រត់ប្រណាំង ១០០ម ក្របខណ្ឌសិស្ស អនុវិទ្យាល័យរាជធានី ភ្នំពេញឆ្នាំសិក្សា២០១៩-២០២០

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩- ២០២០ បាន ដំណើរការប្រកួតជាបន្តបន្ទាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ មកម្លេះ តាមកម្មវិធីដែលបានគ្រោងទុក លើវិញ្ញាសាជាច្រើន រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់។ សម្រាប់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ការប្រកួតលើ ប្រភេទកីឡាអត្តពលកម្មផ្នែកអនុវិទ្យាល័យ ត្រូវបានបញ្ចប់នៅពហុកីឡាដ្ឋានជាតិ ។

លើវិញ្ញាសារត់ល្បឿន១០០យុវជន កីឡាករ នៅ ស៊ុនណាត មកពីអនុវិទ្យាល័យ  ដង្កោបានជាប់ជាជើងឯក ដោយ បានមកដល់ ទីមុនគេ ក្នុងចំណោម កីឡាករខ្លាំងៗចំនួន៨នាកនាក់ នៅវគ្គផ្ដាច់ព្រ័ត្រប្រើថេរៈវេលាត្រឹមតែ១៣វិនាទីចុច០១ប៉ុណ្ណោះ ។ ឯចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ លឹម ស៊ុនធារិទ្ធ មកពីអនុវិទ្យាល័យទួលស្លែង ប្រើថេរៈវេលា ១៣វិនាទី ៣៦ និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ ស៊ី ចាន់សុធារ៉ា មកពីអនុវិទ្យាល័យអូបែកក្អម  រត់ក្នុងរយៈពេល ១៣ វិនាទី ចុច៥៤ ។

ចំណែកកីឡាការិនី  ជ្រុយ ស្រីអយ មកពីអនុវិទ្យាល័យហ៊ុនសែន ជន្លង់ម្លូ បានជាប់ជាជើងឯក ផ្នែកនារីក្នុងការរត់ ចម្ងាយ១០០ម៉ែត្រដែរ ដោយបានមកដល់ទីមុនកីឡាការិនី៧នាក់ផ្សេងទៀត នៅវគ្គផ្ដាច់ព្រ័ត្រប្រើថេរវេលា១៤វិនាទីចុច៥៥។ កីឡាការិនី ជា រស្មី មកពីអនុវិទ្យាល័យព្រែករាំង ជាប់ជាជើងឯករង ដោយបានមកដល់ទីក្រោយកីឡាការិនីជើងឯក ០វិនាទី៥៤ ។ឯលេខ៣បាន ទៅកីឡាការិនី ឌឿន សាវតី មកពីអនុវិទ្យាល័យព្រៃវែង  ប្រើថេរៈវេលា ១៥វិនាទី២៦។

គួរបញ្ជាក់ថា ក្រុមជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតនេះ នឹងត្រូវតំណាងឲ្យរាជធានីភ្នំពេញដើម្បីទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការកីឡាជាតិលើកទី៣ ដែលគ្រោងធ្វើឡើង នាខែឧសភា ខាងមុខនេះ នារាជធានីភ្នំពេញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner