មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលគ្រើនរំលឹកដល់មន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិត្រូវគោរពវិជ្ជាជីវ:នឹងបំម្រើសេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលគ្រើនរំលឹកដល់មន្រ្តីសុខាភិបាល ថ្នាក់ក្រោមជាតិត្រូវគោរពវិជ្ជាជីវ: និងបំម្រើសេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង បានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០១៩ នឹងលើកទិសដៅអនុវត្តន៍បន្តការងារឆ្នាំ២០២០។

ក្នុងអង្គសន្និបាតនោះដែរឯកឧត្តមសាស្រ្តាចារ្យ តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមយើងជាលោកគ្រូពេទ្យធ្វើយ៉ាងណាត្រូវតែធ្វើការពង្រឹងសមត្ថិភាពនឹងគោរពនូវវិជ្ជាជីវះរបស់ខ្លួនបន្ថែមទៀត ឲ្យបានល្អប្រសើរហើយអ្វីដែលពិសេសនោះគឺត្រូវបង្ខិតសេវាព្យាបាលសាធារណៈឲ្យកាន់តែខិជិតដល់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យបានបន្តទៀតថា៖ បច្ចុប្បន្ននេះ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភិបាលដែលជាវិស័យចំបងមួយនៅកម្ពុជាដូច្នេះហើយ ក្នុងនាមលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញនូវកាតព្វកិច្ចការងាររបស់ខ្លួនឲ្យមានកម្លាភាពនឹង ប្រសិទ្ធភាព វិជ្ជាជីវះក្រមសីលធម៌គ្រូពេទ្យរបស់ខ្លួនឲ្យបានប្រសើរ។ ជាមួយគ្នានោះ ឯកឧត្តមបញ្ជាក់ទៀតថា៖ គ្រូពេទ្យទាំងអស់មិនត្រូវមានការរើអើមចំពោះអ្នកជំងឺនោះឡើយ គឺគម្បីត្រូវតែពិនិត្យព្យាបាលជូនដល់ពួកគាត់ឲ្យបានទាន់ពេលនឹងរហ័សទាន់ចិត្តមិនត្រូវទុកអ្នកជំងឺឲ្យនៅឯកានោះឡើយ។

ក្នុងសន្និបាតនោះដែរ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់នូវរបាយការណ៍ថា៖ មន្ទីរពេទ្យបានលើកកម្ពស់គុណភាពការអប់រំការផ្តល់សេវាសាធារណៈជាចម្បងចំពោះប្រជាពលរដ្ឋរួមមានស្រ្តីនឹងកុមា។ ដោយឡែកក្រុមការងារតែងតែចុះផ្សព្វផ្សាយផ្នែកអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពាក់ព័ន្ធទៅនឹងបញ្ហាជឺឆ្លងនានាដែលបានកើតមានឡើងនាពេលថ្មីៗនេះឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពិសេសនោះជំងឺឆ្លងបច្ចុប្បន្នគឺជាជំងឺកូរ៉ូណា ដែលជាជំងឺផ្លូវដង្ហើមមួយ ដែលបានកើតមាននៅឯប្រទេសចិននឹងបានកំពុងមានការរាតត្បាតនៅតាមប្រទេសមួយចំនួន ប៉ុន្តែមិនបានរាតត្បាតមកដល់កម្ពុជានោះឡើយ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner