នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០២នាក់ (ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន )រួមមាន៖ ទី១-ឈ្មោះ ចាន់ ដេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ទី២-ឈ្មោះ ម៉ម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាម០៧កូនថង់តូច និងទូរសព្ទួ័ដៃ០១គ្រឿង ម៉ាកណូគារចុចពិល) ។

ជនសង្ស័យទី៣ (ករណីរក្សាទុកនូវសារធាតុញៀន ) ឈ្មោះ កូយ ផល្លី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិស្នោរ សង្កាត់គោករការ ខណ្ឌព្រែកេព្នៅ (ដកហូតក្រាម០១កូនថង់តូច និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកCAMFONE) ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕