ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្រុកទឹកឈូ ខេត្តកំពត

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃសុក្រ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានបន្តចុះពិនិត្យ ដំណើរការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌល ផ្តល់វ៉ាក់សាំង នៃមន្ទីរពេទ្យ អនុស្សាវរីយ៍ស៊ុន យ៉ាឃៀល ស្ថិតក្នុង ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក៏ដូចក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសក្នុងយុទ្ធនាការនៃការចាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលរដ្ឋបាលខេត្តកំពត បានដំណើរការចាក់ ជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋលើកទី៣នេះ សម្រាប់ខេត្តកំពត មានវ៉ាក់សាំងកូវីដ១៩ ពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥៨៥២ដូស ហើយមានមណ្ឌល់ផ្តល់វ៉ាក់សាំងចំនួន ៧ ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត, សាលាបឋមសិក្សាហ៊ុន សែន១មករា, មន្ទីរពេទ្យអនុស្សាវរី ស៊ុន យ៉ាឃៀល, មណ្ឌលសុខភាពត្រពាំងរពៅ, មណ្ឌលសុខភាពត្រពាំងសង្កែ, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច, មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី ក្នុងនោះរយៈពេលបីថ្ងៃ តាមរបាយការណ៍ក្រុមការងារមន្ទីរសុខាភិបាលខេត្ត គិតត្រឹមថ្ងៃទី១៥ ខែកក្កដានេះ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុប ១៣.១២៨នាក់ មានស្រី ៨.១៩៧នាក់ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner