គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានទី តាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ នោះ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលា នោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។