ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វេងក្នុងបុរីភ្នំពេញថ្មីផ្អើលសមត្ថកិច្ចទាំងយប់
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ០៣ ផ្លូវលេខ៥៩៨ ក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅ រថយន្តពន្លតអគ្គិភ័យជាច្រេីនគ្រឿងចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា ផ្ទះខាងលើនេះមិនបានមនុស្សស្នាក់នៅទេដោយផ្ទះសាងសង់ជិតរួចរាល់ហើយជាងធ្វើផ្ទះបានទុកសម្ភារៈនៅក្នុងផ្ទះ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សេង និងអណ្តាតភ្លេីងឆេះក្តារបន្ទះកុងប្លាកេដែរជាងបានទុកនៅជាន់ផ្ទាល់ដីរួចឆេះរាលដាលដល់ឡៅតឿ ទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងមកបាញ់ពន្លត់ដោយប្រើប្រាស់ អស់ទឹកចំនួនពីររថយន្តទើបរលត់ទៅវិញជាស្ថាពរ។

សមត្ថកិច្ចបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងឡេីងលេីនេះគឺរងការខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ និងមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសផងដែរ ៕ធ.ដ
