រថយន្តមួយគ្រឿងបោះពួយទៅបុកខឿនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀតកល់ជាប់ទៅមុខលែងរួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក FORD RAPTOR បើកបោះពួយទៅបុកខឿនសួនចែកពុះចែកទ្រូងផ្លូវហោះរំលងឆ្លងទៅផ្លូវម្ខាងទៀត ឯរថយន្តបែកកង់កល់ជាប់ទៅមុខលែងរួចចំណែកអ្នកបើកបរគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៥០ នាទីយប់រំលងអាធ្រាត្រថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក,FORD RAPTOR ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើជួន និងផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀតបែកកង់ទាំងសងខាងកល់ជាប់ទៅមុខលែងរួច។ចំណឺករថយន្តបង្កខូចខាតយ៉ាងដំណំ។ រីឯអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner