Silsila Alikhil វ័យ ២០ឆ្នាំ ជាកូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថាន ត្រូវបានចាប់ជំរិតដោយក្រុមជនមិនស្គាល់មុខ

អត្ថបទដោយ៖
AMS OneMinute

Silsila Alikhil វ័យ ២០ឆ្នាំ ជាកូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថាន ត្រូវបានចាប់ជំរិតដោយក្រុមជនមិនស្គាល់មុខ។ នេះបើតាម BBC ថ្ងៃទី១៨ កក្កដា។

នាងត្រូវបានគេឆ្មក់ចាប់ក្នុងឡានដែលនាងកំពុងជិះ នៅតាមផ្លូវត្រលប់មកផ្ទះវិញនៅឯរដ្ឋធានី Islamabad កាលពីថ្ងៃសុក្រ។ បើតាមក្រសួងការបរទេសអាហ្វហ្គានីស្ថាន នាងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យឱ្យបានឆាប់រហ័ស។

ប្រភព៖ BBC

ads banner