លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៉ីស្រ៊ន សទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងព្រះសង្ឃគងនូវ វត្តវិហារសំណ
កណ្តាល: នាថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នៅវត្ត វិហារសំណរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន មហាឧបាសិកា តាំង បាក់ហៀង ព្រមទាំងកូនក្មួយ ញាតិមិត្តទាំងអស់ មានសទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងបានប្រគេនទេយ្យទាន រួមទាំងគ្រឿងបរិក្ខាផ្សេងៗសម្រាប់ព្រះសង្ឃ វត្ត វិហារសំណ ប្រើប្រាស់នារដូវចូលព្រះវស្សា៣ខែខាងមុខនេះ។
លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការថ្វាយបង្គំព្រះ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។
លោកឧកញ៉ាក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះលោកឧកញ៉ាក៏បានអំពាវនាវដល់ព្រះសង្ឃដែលគង់នៅក្នុង វត្តវិហារសំណក៏ដូចប្រជាពុទ្ឋបរិស័ទ សូមចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ជាពិសេស ត្រូវរួមគ្នាប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវចេះគោរព និងអធ្យាស្រ័យគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងជាតិស្រវឹង ដើម្បីធានាឲ្យបានភូមិឃុំមានសុវត្ថិភាព៕






