ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្លាក់ចុះទាបបំផុត ដោយសារតែភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

អូស្រ្តាលី៖ យោងតាមការបោះឆ្នោតមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះបង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មានភាពយឺតយ៉ាវ ដែលធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នកបោះឆ្នោត ចំពោះរដ្ឋាភិបាលអភិរក្សរបស់លោក ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ការគាំទ្រជាសាធារណៈរបស់លោក ម៉ូរីសុន បានធ្លាក់ចុះ២ពិន្ទុមកនៅត្រឹម៥១ភាគរយ ក្នុងរយៈពេល០៣សប្តាហ៍ចុងក្រោយនេះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីលោកប្រឈមមុខនឹងការរិះគន់កាលពីដើមឆ្នាំមុន ជុំវិញការឆ្លើយតបរបស់លោកចំពោះភ្លើងឆេះព្រៃដ៏អាក្រក់ ។ គិតមកទល់ពេលនេះ លោក ម៉ូរីសុន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិមានភាពយឺតយ៉ាវ ធ្វើអោយប្រទេសអូស្រ្តាលីប្រឈមនឹងរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩ ។

យ៉ាងណាមិញ ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងធំៗចំនួន ០២របស់អូស្ត្រាលី គឺទីក្រុង ស៊ីដនី និងទីក្រុង មែលប៊ន ដែលកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ដើម្បីប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ Reuters

ឲ
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner