មន្ត្រីឧទ្យាននុរក្សគិរីរម្យសហការជាមួយកម្លាំសហគមន៍តំបន់កាពារចំបក់ បន្តប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ

កំពង់ស្ពឺ ៖ ក្រោមការដឹកនាំរបស់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោក សួស សុផល អនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យសហការជាមួយកម្លាំងសហគមន៍តំបន់កាពារចំបក់ បានចុះបង្ក្រាបការលួចដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិនៅចំណុចនិយាមកាឃ្លុំប្រាំជ្រុង ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសម:គិរីរម្យ (អញ្ញាតជន) បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានការដាំបង្គោលរបងឈើហ៊ុមព័ទ្ធចំនួន ១៥០០ដើម និងលួសបន្លាចំនួន ៣ខ្សែប្រវែង ២០០០ម៉ែត្រដោយឃើញទង្វើបែបនេះវាផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ក្រុមការងារយើងក៏បានដកបង្គោលរបង និងលួសបន្លាទាំងអស់នោះកម្ទេចនៅនិងកន្លែងកើតហេតុតែម្តង ។ ក្រុមកាងារកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ។
លោក សួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តបានអោយដឹងថា សកម្មភាពចុះបង្ក្រាបនេះគឺក្រុមការងារយើងនៅតែបន្តដោយមិនទុកឲ្យមានបទល្មើសទាំងនេះកើតមានទៀតនោះទេ ។ សូមបញ្ជាក់ ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់ និងកាប់គាស់រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិត្រូវផ្ដន្ទាទោសក្នុងមាត្រាទី៦០ និងមាត្រាទី៦២ នៃច្បាបស្ដីពីតំបន់ការពារធម្មជាតិជាប់ទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំនិងទោសពិន័យជាប្រាក់ពីដប់ប្រាំលានរៀលដល់ មួយរយហាសិបលានរៀល ៕ ដោយ ៖ តុង សីហា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner