ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៤ម៉ឺន៩ពាន់៤៧ករណី និងការស្លាប់ថ្មីមានចំនួន៥ពាន់៣៥៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១៣ម៉ឺន៩៣០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៩១ម៉ឺន១ពាន់៧៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៣ពាន់៥២៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៤ពាន់៩២០ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៣ម៉ឺន៤ពាន់២១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩២ម៉ឺន៧ពាន់៥៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៤២០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១៤៨នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៣ម៉ឺន៣ពាន់២៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤១ម៉ឺន៥ពាន់១៧០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣២៣ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤២២ករណី។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៧ពាន់៦៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥១ម៉ឺន៣ពាន់៣៩៦ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៣១០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៧៨៦នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៩៧៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២២ម៉ឺន៩ពាន់៥២១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់នាក់។
ប្រទេសវៀតណាមឆ្លងថ្មី១ម៉ឺន៣ពាន់៥៥៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៥ម៉ឺន៥ពាន់៨៤៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៥៤នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៤៧១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៧ពាន់៩៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១២៨នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៣៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៧១៨ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៤២៦ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មី១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៨៣ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន១៨ម៉ឺន៨ពាន់១២៣ករណី, និងការស្លាប់មាន១១ម៉ឺន៨ពាន់៧០២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩១លានករណី, និងការស្លាប់មានជាង៤លាន១០ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner