ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យបាក់រលំបង្គោលភ្លើងអស់ចំនួន២៣ដើម នៅមហាវិថីឈ្នះ ឈ្នះ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ខ្លាំង  បណ្ដាលឲ្យកាត់បំបាក់បង្គោលភ្លើងរដ្ឋចំនួន២៣ដើមដួលរលំ  ខ្សែភ្លើងធ្លាក់រាយប៉ាយ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

 ជាក់ស្តែង នៅរសៀលថ្ងៃទី១៩នេះ ដោយសារធម្មជាតិ ខ្យល់បោកបោកខ្លាំង ធ្វើឲ្យបង្គោលភ្លើងរដ្ឋ ចំនួន២៣ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ចំណចភូមិខាងលើ ទទួលរងបាក់រលំទាំងស្រុង គិតចាប់ពីផ្លូវរថភ្លើង ភូមិសំរោង រហូតដល់ក្លោងទ្វារវត្តពោធិ ចំងាយជាង១គីឡូម៉ែត្រ ។

  ជាមួយគ្នានោះ  ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ឥទ្ធិពលកូនព្យុះទី៧ នឹង ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជា មួយ ខ្យល់ កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា  ឆ្នាំ២០២១ ខាងមុខនេះ  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner