ខេត្តកំពង់ធំ ឆ្លងថ្មី១៦ នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦នាក់ និងមានអ្នកស្លាប់ ថ្មីម្នាក់ថែមទៀត ។ នេះជាតួលេខឆ្លងទាបជាងថ្ងៃអាទិត្យម្សិលមិញចំនួន ២៥នាក់ ដែលបានរកឃើញអ្នកឆ្លង ចំនួន៣១ នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ក្នុងខេត្តកំពង់ធំរួមមានពលរដ្ឋនៅក្នុងក្រុងស្ទឹង សែនចំនួន៤នាក់, ស្រុកប្រាសាទបាល័ង្គ ៣នាក់, ស្រុកសន្ទុក២នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកបារាយណ៍ចំនួន ៧នាក់ ។
ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៤២៧នាក់ ក្នុង ចំនោមនោះ មានអ្នកជាសះស្បើយចំនួន ៩៤២នាក់ និងមានអ្នកស្លាប់ចំនួន ២៩នាក់។