បុរសជាងផ្សាដែក ត្រូវភ្លើងឆេះស្លាប់ ពេលកំពុងផ្សាស៊ីទែនប្រេងមួយ នៅក្នុងរាជធានីភ្នំពេញ (Video Inside)

បុរសជាងផ្សាដែកម្នាក់ ត្រូវភ្លើងឆាបឆេះរោលពេញខ្លួនបណ្តាលឲ្យស្លាប់ក្នុងហេតុការណ៍ផ្សាស៊ីទែនប្រេងមួយ នៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍បានកើតឡើងនៅក្នុងការ៉ាស់សាំងសូគីម៉ិចនៅ តាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករាវេលារសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ គ្រាដែលស៊ីទែនប្រេងនៅមិនទាន់ស្ងួត សាំងអស់នៅឡើយ។

បុរសជាងផ្សារដែកអាយុ៣៧ឆ្នាំ ឈ្មោះ ជា កុសល ត្រូវជាសាក្សី បានអោយដឹងថា គាត់បាន ចូលទៅផ្សាស៊ីទែន ប្រេងសាំង នៅខាងក្នុង ប៉ុន្តែដោយសារតែមានប្រេងសាំងនៅក្នុងបាតស៊ីទែនខាងក្រោមមិន ទាន់ស្ងួតអស់ទើបអណ្តាតភ្លើងផ្សាបានឆួលនឹងចំហាយសាំងបង្កជាការផ្ទុះនិងមានអគ្គីភ័យឆេះសម្លាប់បុរសរូប នោះតែម្តង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner