ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ១០៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៥៥នាក់, ស្រុកពាមរក៍១០នាក់, ស្រុកពារាំង៧នាក់, ស្រុកកំពង់ត្របែក ៦នាក់, ស្រុកមេសាង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្តច៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកពាមជរ២នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍រៀង២នាក់, មកពីរាជធានីភ្នំពេញម្នាក់ និង មកពីខេត្តកណ្ដាល២នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៨កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់២៨៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់៨៨៧១នាក់ និងស្លាប់៥១នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner