ក្រសួងធនធានទឹកបង្ហាញពីស្ថានភាពអាកាសធាតុក្នុងសប្ដាហ៏នេះ

អត្ថបទដោយ៖
ធី ដា

ក្រសួងធនធានទឹកនៅថ្ងៃទី២០កក្កដានេះ បានបង្ហាញការព្យាករណ៍ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧កក្កដាឆ្នាំ២០២១។ ក្រសួងបានឲ្យដឹងថា ពីថ្ងៃទី២១ដល់ថ្ងៃទី២២កក្កដា កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រពន្ធ័សម្ពាធទាបភ្ជាប់និងព្យុះទី៧ឈ្មោះ សេមប៉ាកា។ ពិថ្ងៃទី២៣ដល់ថ្ងៃទី២៧កក្កដា កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រពន្ធ័សម្ពាធទាប។

ស្ថានភាពនោះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង, លើកែងតែបណ្ដាខេត្តនៅភាគខាងក្រោមអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់បក់ខ្លាំង។ ចំពឡបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងពីកម្រិតមធ្យមទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង ពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្ដាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្ក។

រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់កម្រិតពីបង្គួរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនឹងនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner