សម្ដេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខជូនអធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់

ទឹកជំនន់ខ្លាំងនៅភាគលិចប្រទេសអាល្លឺម៉ង់ចាប់តាំងពីថ្ងៃទី១៥កក្កដាឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៩កក្កដា ត្រូវគេរាយការណ៍ថា យ៉ាងហោចមានមនុស្ស១៦០នាក់បានស្លាប់ និងមានការបាត់ខ្លួនមួយចំនួនទៀត ព្រមទាំងមានការខូចខាតផ្ទះសំបែង ភូមិដ្ឋាន និងហេដ្ឋារចនាសម្ពន័្ធជាច្រើនទៀត។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខ ជូនលោកជំទាវ Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់នោះ។ ក្នុងសារលិខិតសម្ដេចតេជោបានសរសេរថា ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine- Westphalia និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស្លូតត្រង់ជាច្រើនរយនាក់ ការបាត់ខ្លួន និងបណ្ដាលឲ្យមានអ្នករងរបួសរាប់ពាន់នាក់ ព្រមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនទៀត។

លិខិតសម្ដេចតេជោបានបន្តថា ក្នុងកាលៈទេសៈដ៏គួរឲ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវក្ដីអាណិតអាសូរ និងចូលរួមរំលែកទុក្ខដោយស្មោះជាមទតលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បងដ៏ធំធេងនេះ និងសូមជូនពរដល់អ្នករងរបួសបានឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner