មេដឹកនាំអ៊ីរ៉ង់អំពាវនាវយ៉ាងទទូចទៅកាន់ពលរដ្ឋខ្លួន កុំឲ្យមានការភ័យខ្លាចជ្រុលហួសហេតុពេក

អ៊ីរ៉ង់៖ ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ប្រ ធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី បានស្នើឱ្យប្រជាជនខ្លួនទាំងអស់កុំឱ្យភ័យខ្លាចជ្រុលហួសហេតុពេក ក្នុងគ្រាដែលរដ្ឋាភិបាលកំពុងតស៊ូប្រយុទ្ធជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ។

ការអំពាវនាវរបស់លោក ហាសាន់ រួហានី ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលតួលេខចុងក្រោយបានឱ្យដឹងថា មានមនុស្ស១៦នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណាថ្មីសរុបជាង៩៥ករណី ហើយមកទល់នឹងពេលនេះ អ៊ីរ៉ង់បានក្លាយជាប្រទេសជាប់លេខ២ ដែលមានអ្នកស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។

បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅថ្ងៃទី២៥ ខែកុម្ភៈដដែលនេះ សូម្បីតែអនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក អ៊ីរ៉ាច ហារីឈី (Iraj Harirchi) ក៏ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគរលាកសួតដ៏កាចសាហាវនេះផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner