លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាចសាហាវ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងក្រុមអ្នកជំនាញកំពូលៗផ្នែកសុខាភិបាល នៅតែបន្តអំពាវនាវយ៉ាងទទូចអោយប្រជាជនទាំងឡាយ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបានប្រញាប់ទៅទទួលការចាក់ ដើម្បីគេចផុតពីវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលជាប្រភេទវីរុសចម្លងរហ័សជាងវីរុសធម្មតា និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬងាយនឹងស្លាប់ ។

ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការធ្វើអោយប្រសើរឡើង ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ដូច្នេះសូមមេត្តា… សូមទៅទទួលការចាក់វ៉ាក់សាំង… ទៅចាក់វ៉ាក់សាំងឥឡូវនេះ ។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញការកើនឡើងវិញនៃករណីឆ្លងកូវីដ១៩ជាប្រចាំថ្ងៃ ក្នុងអំឡុងពេល០៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែងថ្មី Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ ។

សូមជម្រាបផងដែរថា ការស្ទុះងើបឡើងវិញនៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ខណៈដែលប្រជាជនជាង៥០% ក្នុងចំណោមប្រជាជនអាមេរិកសរុប៣៣២លាននាក់ នៅមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner