សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់ប្រទេសចិនពីបទវាយប្រហារផ្នែកព័ត៌មានវិទ្យានៅទូទាំងសកលលោក

អាមេរិក៖ សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀតរបស់ខ្លួន​បាន​ចោទប្រកាន់ប្រទេស​ចិន​ថា ​កំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួច​ព័ត៌មាន​លើ​កុំព្យូទ័រ​នៅ​ទូទាំង​សាកលលោក ដែលប្រការ​នេះ​ ផ្ដល់​ផលប្រយោជន៍​ដល់​អ្នក​លួច​ព័ត៌មាន​ដោយ​ផ្ទាល់ ។

សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អង្គការ​ NATO សហភាព​អឺរ៉ុប ​អង់គ្លេស អូស្តា្រលី ជប៉ុន កាណាដា និង​នូវែលហ្សេឡង់ នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​តាម​កុំព្យូទ័រ​កាល​ពី​ខែ​មីនា ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​រាប់​ម៉ឺន ​តាមរយៈ​កម្មវិធី Microsoft Exchange ។ បន្ថែមលើនេះ ពួកគេថែមទាំងបានថ្កោលទោសជុំវិញការធ្វើចារកម្ម ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បាននិយាយថា ជាទង្វើបង្កការគំរាមកំហែងដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Lui Pengyu បានហៅការចោទប្រកាន់ប្រឆាំងនឹងប្រទេសចិនថា ជាទង្វើគ្មានទំនួលខុសត្រូវ ខណៈកន្លងមក ចិនក៏បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងអស់​នោះ​ទេ ៕ ប្រភព៖ reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner