តម្លៃប្រេងកំពុងស្ថិតក្រោមសម្ពាធ ក្រោយអង្គការ OPEC ព្រមព្រៀងគ្នាជំរុញផលិតកម្មប្រេង (មានវីដេអូ)

អន្តរជាតិ៖ តម្លៃប្រេងបានចាប់ផ្តើមធ្លាក់ចុះខ្លាំង បន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង អូពិច (OPEC) និងប្រទេសមិនមែន អូពិច ដែលមានឈ្មោះថា អូពិច ផ្លាស់ (OPEC Plus) បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំតាមអ៊ិនធើណិត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដើម្បីជំរុញផលិតកម្មប្រេង៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលតម្រូវការកើនឡើង ។

ទន្ទឹមនេះ អង្គការ អូពិច និងសម្ព័ន្ធមិត្តមិនមែន អូពិច ក៏បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ដំណាក់កាលនៃការផលិតប្រេង៥,៨លានបារ៉ែលក្នុងមួយថ្ងៃ នៃការផលិតប្រេងនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ អូពិច ផ្លាស់ បាននិយាយថា បណ្តាប្រទេសនានាបានព្រមព្រៀងក្នុងការកែតម្រូវផលិតកម្មរួមរបស់ពួកគេចាប់ពីខែសីហាខាងមុខ ហើយបន្ទាប់មកវាយតម្លៃការអភិវឌ្ឍទីផ្សារ និងការអនុវត្តរបស់ប្រទេសដែលចូលរួមនៅក្នុងខែធ្នូ ។

កិច្ចប្រជុំនេះបានកត់សម្គាល់ពីការពង្រឹងមូលដ្ឋានគ្រឹះទីផ្សារ ដែលកំពុងបន្តដោយមានតម្រូវការប្រេងបង្ហាញពីសញ្ញានៃការកែលំអ និងភាគហ៊ុនរបស់ OECD ធ្លាក់ចុះ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែបន្តកើតមាននៅតំបន់ភាគច្រើននៃពិភពលោក ដោយមានជំនួយពីការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ៕ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner