អត្តពលិកកាយសម្ព័ន្ធអាមេរិកដែលចូលរួម Tokyo Olympics ម្នាក់វិជ្ជមាន COVID-19

(តួក្យូ)៖ គណៈកម្មាធិការអូឡាំពិកអាមេរិក USOC បានរាយការណ៍ថា កីឡាការិនីកាយសម្ព័ន្ធរបស់ពួកគេ ១រូបបានឆ្លងកូវីដ-១៩ នៅអំឡុងធ្វើតេស្តចូលទីលានហ្វឹកហាត់ ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

នេះជាករណីវិជ្ជមានទី៣ ដែលត្រូវបានរកឃើញក្រោយពេលធ្វើដំណើរមកដល់ប្រទេសជប៉ុន នៅពេលដែលវិជ្ជមាន ២ករណីផ្សេងទៀតនៅលើអត្តពលិកដែលបានស្នាក់នៅភូមិកីឡាកាលពីសប្តាហ៍មុន។

ករណីវិជ្ជមានទី៣ នេះដែរត្រូវបានរកឃើញនៅថ្ងៃចន្ទម្សិលមិញនេះ នៅពេលកីឡាការិនីដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានធ្វើតេស្តត្រៀមចូលទីលានហ្វឹកហាត់។

តែយ៉ាងណា អត្តពលិកប្រមាណ ១១,០០០នាក់មកពី ២០៥ប្រទេសត្រូវបានរំពឹងថា នឹងស្នាក់នៅក្នុងភូមិកីឡាទាំងអស់ ក្នុងអំឡុងប្រកួត Tokyo Olympic Games 2020 ដែលមានរយៈពេលជាង ៣សប្តាហ៍ នៅពេលប្រទេសជប៉ុនបានរកឃើញករណីឆ្លងថ្មីដល់ទៅ ១,០៦៨នាក់ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner