អង់គ្លេសដាស់តឿនសហភាពអឺរ៉ុបថាខ្លួនអាចងាកចេញពីកិច្ចព្រមព្រៀង Brexit ទៅរកអៀរឡង់ខាងជើងវិញ

អង់គ្លេស បាន​ព្រមាន​សប្ដាហ៍​នេះថា ​ខ្លួន​​នឹង​ងាក​ចេញ​ពី​កិច្ចព្រមព្រៀង Brexit លុះត្រា​តែ​សហភាព​អឺរ៉ុប ជួយសម្រួល​ឱ្យ​អៀរឡង់ខាងជើង ដែលជាចំណាត់​ការ​មួយ​ ​ដែលអាចជំរុញឱ្យការ​ចាកចេញ​ពី​ Brexit រយៈពេល ៥ ឆ្នាំ ធ្លាក់​ក្នុង​សភាព​អាណាធិ​បតេយ្យ​។ នេះបើ​តាម​ឱ្យ​ដឹងពីប្រភព​ខាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ប្រាប់សារព័ត៌មាន​ Reuter។​ ​

ការងាកចេញពីកិច្ចព្រមព្រៀង ដែលគេហៅថា ពិធីសារអៀរឡង់ខាងជើង គឺជាជំហាន​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ​ ដោយ​មាន​​បំណងរារាំងមិន​ឱ្យ​ Brexit រំខាន​ដល់ស​ន្តិភាព​អៀរឡង់ខាងជើង ​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ១៩៩៨ របស់សហរដ្ឋអាមេរិក ដែលបានបញ្ចប់ជម្លោះបីទសវត្សកន្លង​មក​។

ពិធីសារ ដែលបានដាក់ឯកសារ និងការត្រួតពិនិត្យ​ ដែល​អាចការពារ​ការនាំចេញ​អាហារ​អង់គ្លេស ដូចជា សាច់ក្រក ទៅ​ប្រទេសអៀរឡង់ខាងជើង​ បាន​រារាំង​ដំណើរ​ចាក​ចេញ​ពី​ Brexit ឆ្នាំ ២០២០ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​​នាយករដ្ឋមន្រ្តីលោក​ Boris Johnson។

ប្រភពមួយ បាននិយាយថា លោក David Frost រដ្ឋមន្រ្តីអង់គ្លេស ដែលដឹកនាំកិច្ចចរចា Brexit កំពុង​ត្រៀម​ប្រកា​សអំពីការផ្លាស់ប្តូរសក្តានុពលលើ​ពិធីសារ ដែលអាចមានផលវិបាក​ដ៏​ធំធេង​សម្រាប់​ទំនាក់ទំ​​​នងជាមួយសហភាពអឺរ៉ុប។

ផែនការនេះ កំពុ​ងត្រូវបានដំណើរ​ការដោយក្រុម​ការងារ​អង់គ្លេស​ Downing Street ។ លោក​ Frost គ្រោង​នឹងធ្វើបច្ចុប្ប​ន្នភាពសភានៅថ្ងៃ ពុធ អំពី​អៀរឡង់ខាងជើង និងការចាកចេញ​ Brexit ហើយក៏​នឹង​បង្ហាញ​ឯក​សារស្តីពី ​Brexit ដល់សមាជិកសភាផងដែរ។

បន្ទាប់ពីសារព័ត៌មាន Reuter បាន​របាយការណ៍​អំពី​ដំណឹងនេះហើយ លោក Frost ប្រាប់​សមាជិក​សភា​ថា​ ពិធីសារនេះ​មិនមាននិរន្តរភាពទេ​នៅក្នុងទម្រង់បច្ចុប្បន្ន ហើយថាប្រសិនបើកិច្ចព្រមព្រៀង​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀងទេ ទីក្រុងឡុងដ៍​នឹងពិចារណាលើជម្រើសទាំងអស់រួម​ទាំង​សកម្មភាព​ឯកតោភាគី​តាមរយៈមាត្រា ១៦ នៃពិធីសារ​ទៀត​ផង​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner