អាឡឺម៉ង់នឹងប្រកាសពីការសម្រេចលើកិច្ចព្រមព្រៀងផ្លូវការស្តីពីបំពង់បង្ហូរប្រេង Nord Stream 2 ឆាប់ៗ

អាមេរិក និង​អាឡឺម៉ង់​  រំពឹងថា​នឹង​ប្រកាស​ពី​ដំណោះស្រាយស្ដីពីជម្លោះដ៏យូរអង្វែង​របស់​ពួកគេ​លើ​បំពង់​បង្ហូរ​ឧស្ម័នធម្មជាតិរបស់​រុស្ស៊ី Nord Stream 2 តម្លៃជាង ១១ ពាន់លានដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះបើ​យោង​តាម​ប្រភព​ ដែល​មាន​ជំនាញ​ពី​បញ្ហា​នេះ​។​

ប្រធានាធិបតីលោក​ Joe Biden និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបរាជ័យ​ក្នុង​ការ​ដោះស្រាយភាពខុសគ្នារបស់ពួកគេជុំវិញ​បញ្ហា​បំពង់បង្ហូរប្រេងក្រោមសមុទ្រ​ក្នុង​ជំនួប​កាលពី​សប្តាហ៍​មុន​ ប៉ុន្តែបានយល់ព្រមថា ទីក្រុងម៉ូស្គូ មិនត្រូវ​ ប្រើប្រាស់ថាមពលជាអាវុធប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ឡើយ​។​

កិច្ចព្រមព្រៀងនេះ ត្រូ​វ​បាន​គេ​លើក​យក​មក​ពិភាក្សា​ក្នុង​ចំណោម​មន្រ្តី​អាមេរិក និងអាល្លឺម៉ង់​ ស្ដី​អំពី​ក្តី​បារម្ភ​របស់​អាមេរិក ដែលថា​ការ​សាងសង់​បំពង់បង្ហូរប្រេងនេះ​រួចរាល់បាន​ដល់​ ៩៨% ទៅហើយ ដែល​គម្រោង​នេះ​នឹងផ្គត់​ផ្គង់​ថាមពល​ឧស្ម័នទៅ​ឱ្យ​​អឺរ៉ុប ហើយ​អាច​កាត់បន្ថយថ្លៃដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែន​ ដែល​ប្រមូល​បាន​ពី​ការ​​បូម​ឧស្ម័ន​នៅ​​បំពង់ ដែល​មានស្រាប់។

កិច្ចព្រមព្រៀងនេះនឹង​បញ្ចៀសការបន្តដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំង នឹង ក្រុមហ៊ុន Nord Stream 2 AG ដែលជាក្រុមហ៊ុននៅពីក្រោយបំពង់បង្ហូរប្រេង និងនាយកប្រតិបត្តិរបស់ខ្លួន។

ព័ត៌មានលម្អិតទាក់ទិននឹង​កិច្ចព្រមព្រៀង​នេះ​នៅ​មិនទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ដដែល​បាន​ឱ្យដឹងថា​ កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល​ទាំងការប្តេជ្ញាចិត្តដោយភាគីទាំងពីរ ដើម្បីធានាកា​រវិនិយោគ​ទុន​នៅ​ក្នុងវិស័យថាមពលរបស់អ៊ុយក្រែន និង​ទូទាត់នូវការធ្លាក់ចុះអវិជ្ជមានណាមួយចេញ​ពីបំពង់​បង្ហូរប្រេង​ថ្មី ដែល​នឹងនាំឧស្ម័នពីតំបន់អាក់ទិ​កទៅ​កាន់ប្រទេសអាល្លឺម៉ង់​ក្រោមសមុទ្របាល់ទិ​ក។

ប្រភពមួយ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកពីព្រោះកិច្ចពិភាក្សានៅមិនទាន់បញ្ចប់ បាន​និយាយ​ថា​៖​ «ការព្រមព្រៀងនេះ មើលទៅដូចជា​ល្អ​ ។ យើង​រំពឹងថាការសន្ទនាទាំងនោះ នឹងឈាន​ដល់​ដំណោះ​ស្រាយ​​ក្នុងរ​យៈពេលប៉ុន្មានថ្ងៃខាងមុខ​នេះ»។

ប្រភពទី ២ បាននិយាយថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាច​បន្ធូរបន្ថយ​ការព្រួយ​បារម្ភ ដែល​លើកឡើង ដោយ​សមាជិកសភាសហរដ្ឋអាមេរិក ក៏ដូចជា ប្រទេសអ៊ុយក្រែនជាដើម​។

ក្រសួងការបរទេស លោក Derek Chollet បាននិយាយកាលពីថ្ងៃ ច័ន្ទ ថា ទីប្រឹក្សាជាន់​ខ្ពស់​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស Antony Blinken នឹងជួបជាមួយមន្ត្រីជា​ន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុង Kyiv នៅថ្ងៃ អង្គារ និងថ្ងៃ ពុធ ដើម្បីពង្រឹង​តម្លៃយុទ្ធសាស្ត្រទំនាក់ទំនង​សហរដ្ឋអាមេរិក – អ៊ុយក្រែន។

ប្រភពមួយក្នុងចំណោមប្រភពខាងលើ បាននិយាយថា សហរដ្ឋអាមេរិកចង់​ធានាថា អ៊ុយក្រែន​នឹង​គាំទ្រ​កិច្ច​ព្រម​ព្រៀង ដែលខ្លួន​បាន​រំពឹងទុកជាមួយអាឡឺម៉ង់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner