រកើនឡើងករណីកូវីដ-១៩ នៅសហរដ្ឋអាមេរិកបង្កអោយមានការភ័យខ្លាចនៃរលកឆ្លងក្នុងសហគមន៍
ការកើនឡើងករណីវិជ្ជមានកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក និងនៅបរទេសបានធ្វើឱ្យមានការភ័យខ្លាចនៃការលេចចេញការរីករាលដាលក្នុងសហគមន៍ដែលបង្ករលក្ខណៈក្នុងការគ្រប់គ្រង។

ការផ្ទុះឡើងថ្មីៗគឺនៅក្នុងផ្នែកខ្លះដែលមានប្រជាជនតិចភាគរយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។មកទល់ពេលនេះ ចំនួនប្រជាជនតិចតួចដែលទទួលបានការចាក់វ៉ាក់សាំងបានជំរុញអោយមេដឹកនាំបង្កើនសម្ពាធទៅលើប្រជាជនអាមេរិកអោយទទួលការចាក់វ៉ាក់សាំង។
គួរបញ្ចាក់ផងដែរថា ចំនួនមធ្យមនៃករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានកើនឡើងបីដងក្នុងរយៈពេល ៣០ ថ្ងៃកន្លងមកនេះ។
តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា អត្រាខ្ពស់នៃការឆ្លងកូវីដ-១៩ កើតមាននៅក្នុងរដ្ឋដែលមានអត្រាចមនួនអ្នកចាក់វ៉ាក់សាំងទាប។ លោក Biden បានទទូចថា៖ «សូមមេត្តាទទួលការចាក់វ៉ាក់សាំងវ៉ាក់សាំងការពារកូវីដ-១៩ ។ សូមទទួលការចាក់វ៉ាក់សាំងឥឡូវនេះ»។
កាលថ្ងៃទីច័ន្ទនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ជនជាតិអាមេរិកាំងដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឆ្លងព្រំដែនអាមេរិក-កាណាដាចាប់ពីថ្ងៃទី ៩ ខែសីហាដោយមានការបន្ធូរបន្ថយការរិតត្បិតក្នុងការធ្វលដំណើរ។