ទួរគីបានឃាត់ខ្លួនជនអន្តោប្រវេសខុសច្បាប់ជាច្រើននាក់នៅព្រំដែនអ៊ីរ៉ង់

កងកម្លាំងសន្តិសុខទួរគីបានឃុំខ្លួនជនចំណាកស្រុកនៅក្បែរព្រំដែនប្រទេសអ៊ីរ៉ង់​ជិត ១៥០០ នាក់ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន។

តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ​ មន្រ្តីអភិបាលខេត្ត និងក្រសួងមហាផ្ទៃបាននិយាយថា ជនចំណាកស្រុកចំនួន ១៤៥៦ នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី ១០ ខែកក្កដានេះ​ នៅភាគខាងកើតនៃខេត្ត Van ក៏ដូចជាអ្នកជួញដូរមនុស្សចំនួន ១១ នាក់ដែលបាននាំពួកគេចូលក្នុងប្រទេសទួរគី។

ការព្រួយបារម្ភពីលំហូរនៃជនចំណាកស្រុកទៅកាន់ប្រទេសទួរគីពីប្រទេសអាហ្វហ្គានីស្ថានតាមរយៈប្រទេសអ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅពេលដែលអំពើហឹង្សារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់បានកើតឡើងនៅពេលដែលកងកម្លាំងអាមេរិក និងណាតូដកកងទ័ស្លួនចេញពីតំបន់នោះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner