ម្ចាស់ជើងឯកឆ្នាំចាស់ក្រសួងការងារ និងក្រុមជើងឯក២សម័យកាលក្រសួងសុខាភិបាល ឡើងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តភាព អន្តរក្រសួងស្ថាប័ន លើកទី៧

អត្ថបទដោយ៖
Kien Sereyvuth

ម្ចាស់ជើងឯកឆ្នាំចាស់ក្រសួងការងារ  និងក្រុមជើងឯក២សម័យកាលក្រសួងសុខាភិបាល ឡើងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តភាព អន្តរក្រសួងស្ថាប័ន  លើកទី៧ នាថ្ងៃទី១ មីនាខាងមុខ នៃពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន លើកទី៧ បន្ទាប់ពីបានយកឈ្នះលើគូប្រកួត រៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ យ៉ាងស្វិតស្វាញបំផុត ។

ក្រុមក្រសួងសុខាភិបាល បានប្រកួតឈ្នះលើ ក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលទ្ធផលប៉េណាល់ទីកាត់សេចក្តីយ៉ាងស្វិតស្វាញ ៦ទល់៥ ក្រោយពីក្រុមទាំងពីរនេះរក្សាបាននូវលទ្ធផលស្មើគ្នា ៣:៣ នៅក្នុងការប្រកួតពេញម៉ោង ៧០នាទី ។ ចំពោះក្រុមក្រសួងការងារ ៣:២ ក្រុមក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ ។ ចំពោះ២ក្រុមចាញ់ៗនេះ នៅសល់២ប្រកួតទៀតជាមួយគ្នា ប្រកួតដើម្បីចំណាត់ថ្នាក់លេខ៣ រីឯការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមក្រុមក្រសួងសុខាភិបាល និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១មីនាខាងមុខនេះ រិតតែជក់ចិត្តយ៉ាងខ្លាំង ដោយសារ ក្រុម ទាំងពីរនេះសុទ្ធសឹងតែជា អតីតម្ចាស់ជើងឯកដូចៗគ្នា ។

សូមរំលឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន រៀបចំឡើង ដើម្បីបង្កឱកាសឲ្យមន្ដ្រី និងយុវជនគ្រប់ក្រសួង-ស្ថាប័នរដ្ឋ ចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងជំរុញយុវជនចូលរួមកាន់តែសកម្ម ក្នុងសកម្មភាពសង្គម ទាំងផ្នែកវប្បធម៌ និងកីឡាជាដើម ដែលស្របតាមស្មារតីយកចិត្តទុកដាក់របស់ ឯ ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ហើយគោលបំណងសំខាន់នោះ ធ្វើដើម្បីបង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន តាមបណ្ដាក្រសួង-ស្ថាប័ន ជាពិសេសដើម្បីបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព»  ។ ក្នុងន័យបំផុសចលនាកីឡា និងអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner