នគរបាលខណ្ឌសែនសុខ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរក្សទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ូរ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាម០២កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកMSX ពណ៌ខ្មៅផលិតឆ្នាំ២០១០  ពាក់ស្លាកលេខកំពង់ចាម 1F-4107 និងទូរសព្ទួ័ដៃ០១គ្រឿង ម៉ាកណីគារចុចពិក ។

បច្ចុប្បន្ន  ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner