រកឃើញគ្រាប់មិនទាន់ផ្ទុះ១៦គ្រាប់ នៅកំពង់ឆ្នាំង (Video Inside)

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៦គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅខេត្តកំពង់ឆ្នាំង ។ គ្រាប់មិនទាន់ ផ្ទុះទាំងនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃទី២០ ខែកក្កដា ស្ថិតនៅស្រុកកំពង់ត្រឡាច។ មន្ត្រីជំនាញស៊ីម៉ាក់ បានបញ្ជាក់អោយដឹងថា គ្រាប់ចំនួន ១៦គ្រាប់នោះគឺជាគ្រាប់ចាស់ៗ ដែលរួមមាន ៖ គ្រាប់៨២ម.ម ចំនួន ២គ្រាប់ គ្រាប់M៧៩ ចំនួន ៤គ្រាប់, គ្រាប់៦០ម.ម ចំនួន៦គ្រាប់, គ្រាប់១០៥ម.ម ចំនួន ១គ្រាប់ និងគ្រាប់១០៧ម.ម ចំនួន ៣គ្រាប់ ។

កម្ពុជាបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា ដោយបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់, កម្ទេចមីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និងកម្ពុជាមានផែនការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner