ស្លាប់១នាក់ និង១០នាក់រងរបួស ដោយសារទូកឆេះកណ្តាលសមុទ្ទ (Video Inside)

មនុស្សម្នាក់ស្លាប់និង១០នាក់ទៀតរួមទាំងក្មេងតូចៗចំនួន២នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាក្នុងហេតុ ការណ៍ឆេះទូកម៉ាស៊ីនមួយ នៅកណ្ដាលសមុទ្រ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី២១ខែកក្តដានេះ ស្ថិតនៅចំណុច ចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ, សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង  ក្នុង ដំណើរតាមផ្លូវទឹក ឆ្ពោះមក កាន់ដីគោកខេត្តព្រះសីហនុ។

សាក្សីបានថ្លែងថា ទូកម៉ាស៊ីនដឹកមនុស្ស១១នាក់ ដែលកំពុងរត់លើផ្ទៃទឹកនោះ ត្រូវ គេឃើញផ្ទុះបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅលើផ្ទៃសមុទ្រ ដែល ប្រញាប់ឱ្យអ្នកដំណើរ នាំគ្នាលោតចុះ ទឹកដើម្បីចៀសផុតពីការស្លាប់ដោយសារអគ្គិភ័យ។

សមត្ថកិច្ចក្រុងកោះរ៉ុងបានរាយការណ៍ថា ទូកអូប័រល្បឿន លឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ត្រូវគេឃើញ បានបើកមកកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ អាយុជី វិតប្រជាពលរដ្ឋដែលជនរងគ្រោះខ្លះមានអាវពោង, ខ្លះកំពុងតោងធុង និងខ្លះអោបបន្ទះស្នោរបណ្តែតខ្លួននៅលើ ផ្ទៃទឹក។

សេច ក្តីរាយការណ៍បាននិយាយថាហេតុការណ៍ឆេះទូកនោះ គឺដោយសារម៉ាស៊ីនបានធ្លាយទុយោប្រេង  ប៉ះនឹងបំពង់ ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលឱ្យមានភ្លើងឆាបឆេះនាពេលនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner