អប្សរាព្រឹកនេះ ២២ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
N13- សម្ដេចពញាចក្រី ហេង សំរិន ចេញសេចក្ដីសម្រេចតែងតាំង សមាសភាពសមាគមមិត្តភាព កម្ពុជា-ឡាវ, នាយឧត្តមសេនីយ៍ នាង ផាត ជាប្រធាន៕ ឃ្លីប (វេបសាយ) អាន កញ្ញា ឃុន ស្រីណុច
V3 រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕…អានផ្ទាល់
C8 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ប្រោសព្រះរាជឧបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ៕ …អានផ្ទាល់ (page)
L1 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-១៩ ប្រមាណ១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ៕ …ឃ្លីប…
V6 ក្រសួងការបរទេសកម្ពុជា ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១៕…អានផ្ទាល់
C10 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ៕…អានផ្ទាល់ (page)
L2 ក្រសួងពាណិជ្ជកម្ម ថា មតិមួយចំនួនលើកឡើង ពាក់ព័ន្ធបញ្ហាថ្លៃសាច់ជ្រូក មិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួង ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ខណៈក្រសួងកសិកម្ម អះអាងថា មិនបានផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុនណា នាំចូលជ្រូកពីប្រទេសថៃនោះទេ ៕ …ឃ្លីប…
N14- ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងមកដល់កម្ពុជា៕ ឃ្លីប (វេបសាយ) អាន កញ្ញា ឃុន ស្រីណុច
N11- កម្ពុជារកចំណូលបានជិត២៥០លានដុល្លារ ពីការនាំចេញកង់ នៅឆមាសទី១ឆ្នាំ២០២១៕ឃ្លីប(វេបសាយ)អាន រត្ន័ ចរិយ៉ា
វគ្គទី២៖សុវត្ថិភាពសង្គម
SB2 ប្រឡាយស្ទឹងមានជ័យ ស្ថាបនាទៅជា ប្រឡាយបេតុង ដោយបុកស៊ីផាយ បេតុងជញ្ជាំងប្រឡាយ ជិតឈានដល់ទីបញ្ចប់ហើយ នៅសល់តែ ១២០ម៉ែត្រទៀតទេ ក្នុងប្រវែង១៥០០ម៉ែត ៕ …ឃ្លីប…
ខេត្តព្រះសីហនុ
C1 ទូកប្រជាពលរដ្ឋ ដឹកឥវ៉ាន់មួយគ្រឿង បានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុង ឆ្ពោះទៅក្រុងព្រះសីហនុ ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)
ខេត្តតាកែវ
C9 អភិបាលខេត្តតាកែវបញ្ជាក់ថា បើទោះបីជាបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួចហើយ សូមកុំភ្លេចការពារខ្លួន បន្តអនុវត្តវិធានការសុខាភិបាល និងអនុវត្ត៣កុំ៣ការពារ៕…អានផ្ទាល់ (ដោយ៖សារ៉ា វី)
ខេត្តឧត្តរមានជ័យ
C3 អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត ១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ៕…អានផ្ទាល់
ខេត្តបាត់ដំបង
C11 អភិបាលខេត្តបាត់ដំបង យកទីតាំងវិទ្យាល័យជ្រៃក្នុង ឃុំជ្រៃ ស្រុកថ្មគោល ធ្វើជាមណ្ឌលចត្តាឡីស័កបន្តមួយសប្តាហ៍បន្ថែមទៀត បន្ទាប់ពីរយៈពេល១៤ថ្ងៃ ៕…អានផ្ទាល់ (ដោយ៖អ៊ុកសំអាន)
ខេត្តសៀមរាប
BH4 អង្គភាពការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប ចាប់ផ្តើមផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍ ៕ …អានផ្ទាល់…
ខេត្តស្វាយរៀង
BH2 ពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ៕ …ឃ្លីប…
BH3 មន្ត្រីជំនាញ រកឃើញអាកុលក្លែងក្លាយ ១០០លីត្រ និងទំនិញខូចគុណភាព ១៥គីឡូក្រាម នៅក្រុងស្វាយរៀង ៕ …ឃ្លីប…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
C2 ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព នៅមណ្ឌលផ្តល់សេវាសាធារណៈទី៥ ដែលសម្ពោធបើកឲ្យដំណើរការក្នុងទឹកដីអង្គរ ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)ទេសរដ្ឋមន្ត្រី
ខេត្តកំពង់ស្ពឺ
C4 អភិបាលខេត្តកំពង់ស្ពឺ ចុះ សាកសួរសុខទុក្ខ និងនាំអំណោយជូនគ្រួសារដែលបាក់រលំផ្ទះនៅស្រុក បសេដ្ឋនិងស្រុកគងពិសី ខចំនួន៤៦ខ្នង៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
ខេត្តស្ទឹងត្រែង
C6 រដ្ឋបាលស្រុកសៀមប៉ាង មានកិច្ចប្រជុំមួយ បង្កើតគណៈកម្មការចំពោះកិច្ច គាំទ្រអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃតំបន់សៀមប៉ាង៕…លោកដេង ម៉ាវិន …ឃ្លីប…
C7 អ្នកស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅតែរក្សាទម្លាប់ដើររែកបន្លែធម្មជាតិលក់ នៅតាមទីប្រជុំជន៕ …អានផ្ទាល់ (ដោយ៖ដេង ម៉ាវិន)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ធំ
BH1 ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ពង្រឹងវិធានការ ការពារទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ៕ …ឃ្លីប…
ខេត្តបន្ទាយមានជ័យ
C5 អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ថ្លែងថា ក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ ត្រូវយកចិត្តទុកដាក់គិតគូបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ទន្ទឹមការងារទប់ស្កាត់ការរាលដាលឆ្លងមេរោគកូវីត១៩។ … លោកគៀន. ច័ន្ទហ៊ីន…ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
——–សូមជូន បទយកការណ៍
R76 អ្នកត្បាញក្រមានៅកោះដាច់ ប្តូរពីការប្រើកីតម្បាញដោយដៃមកជាម៉ាស៊ីន
កោះដាច់អាចថាជាទឹកដីមួយនៃរាជធានីភ្នំពេញ ដែលបានផលិតចេញនូវសម្ភារៈប្រើប្រាស់នានាចេញពីការងារតម្បាញ។ ដើម្បីបំពេញតម្រូវទីផ្សារប្រជាពលរដ្ឋដែលប្រកបរបរត្បាញក្រមានៅលើទឹកដីកោះមួយនេះ បានជ្រើសរើសការប្រើប្រាស់កីតម្បាញប្រើប្រាស់ម៉ាស៊ីន ជំនួសឱ្យកីតម្បាញប្រើប្រាស់ដោយដៃ។ ទេព កោសល្យ …ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…