ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខកើនឡើង៤នាក់ថែមទៀតបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៤៣នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម២៣នាក់, ស្រុកប្រា សាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកវ៉ារិន៧នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តប៉ៃលិនម្នាក់  និងឆ្លងលើពលករមកពីប្រទេសថៃ៧នាក់។ ចំណែកអ្នកស្លាប់៤នាក់ថ្ងៃនេះ គឺមានបីនាក់នៅក្រុងសៀមរាបរួម មានបុរសអាយុ៥៩ឆ្នាំសញ្ជាតិអាមេរិក ឈ្មោះ MANN JOE MARLON, និងស្ត្រី អាយុ៣៥ឆ្នាំ និងបុរសអាយុ ៦១ឆ្នាំម្នាក់ទៀត។ ចំណែកអ្នកស្លាប់ទី៤ គឺបុរសម្នាក់អាយុ៦៥ឆ្នាំនៃស្រុកសូទ្រនិគម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner