ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។

ទន្ទឹមនេះ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់១១០ករណីជាប្រជាជនទូទៅ និង ៥៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែរ ក៏មានអ្នកជំងឹកូវីដ១៩ចំនួន៧ពាន់៩២១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។

គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើងនោះ ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤២ម៉ឺន៤ពាន់២៦៩ករណី ដែលក្នុងនោះមានអ្នកជំងឺ២៨ម៉ឺន៤ពាន់៩៥១នាក់បានជាសះស្បើយ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner