អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀត

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់នោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ។

បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសកូវីដ១៩បម្លែងថ្មី Delta បច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤រួចទៅហើយ ពោលគឺកើនឡើងចំនួន១៣បន្ថែមទៀត បើធៀបនឹងសប្តាហ៍មុន ។ ហើយរហូតមកទល់ពេលនេះ ប្រទេសធំៗក៏កំពុងតែរាយការណ៍អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស២ភាគ៣នៃករណីឆ្លងថ្មីៗ ។

គួរកត់សម្គាល់ វីរុសបម្លែងថ្មីចំនួនបីទៀត គឺ Alpha ដែលមានប្រភពដើមនៅអង់គ្លេសត្រូវបានបានរកឃើញនៅ១៨០ប្រទេស និង ដែនដី​ វីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅ១៣០ប្រទេស និង ដែនដី ហើយវីរុសបម្លែងថ្មី Gamma ដែលប្រភពដើមនៅប្រេស៊ីលត្រូវបានរកឃើញនៅ៧៨ប្រទេស និងដែនដី ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner